នាថ្ងៃចន្ទ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្ត្រី០៣ រូប ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានចូលរួមវគ្គបណ្ដុះបណ្ដាលមុខងារថ្មីនៃប្រព័ន្ធ FMISគឺមុខងារ "ការរៀបចំផែនការថវិកា "នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថ្ រាជធានីភ្នំពេញ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត ទាំង២៥ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១៣ រហូតដល់ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៣ ។